កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃសៅរ៍នេះ បានសរសេរថាកំពូល កីឡាករល្បី របស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានត្រៀមខ្លួនហើយ ក្នុងការផ្តលជំនួយជាច្រើន តាមរយៈការជួលមេធាវីការពារក្តីល្បីៗជាច្រើន ដើម្បីជួយដល់រឿងក្តី ដែលអតីតមិត្តរួមក្លឹប Ronaldinho កំពុងជាប់ឃុំខ្លួន នៅក្នុងប្រទេសប៉ារ៉ាហ្គាយនោះ។
ការប្រើប្រាស់ លិខិតឆ្លងដែនក្លែងក្លាយ បានធ្វើឲ្យអតីតខ្សែប្រយុទ្ធរូបនេះ បញ្ចប់ទៅដោយការឃុំខ្លួន នៅក្នុងគុកនៃប្រទេសប៉ារ៉ាហ្គាយ ប៉ុន្តែជឿជាក់ថា Messi កំពុងត្រៀមលុយប្រមាណជា ៤លានផោន ដើម្បីជួយដោះស្រាយរឿងក្តីនេះ។
Ronaldinho ដែលមានវ័យ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយក្រុមប៉ូលីស នៃប្រទេសប៉ារ៉ាហ្គាយ កាលពីសប្តាហ៍មុន ដោយរកឃើញថា បានប្រើប្រាស់លិខិតឆ្លងដែន ក្លែងក្លាយ។
Ronaldinho ត្រូវបានអញ្ជើញ ដោយម្ចាស់កាស៊ីណូមួយកន្លែងដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ទាត់បាល់ របស់ក្មេងៗដែលមានឈ្មោះថា Genius of Life៕
ប្រែសម្រួល៖ស៊ុនលី