ព័ត៌មាន នៃការផ្ទេរទៅកាន់ ក្លឹបបិសាច ក្រហម Man United ពីសំណាក់ កីឡាករខ្សែបម្រើ វ័យក្មេង Bellingham គឺមានភាពកាន់តែខ្លាំងឡើង ជាពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទាំងដែលឪពុកម្តាយរបស់កីឡាករ ក៏ធ្លាប់ត្រូវបានអនុប្រធានក្លឹប បានអញ្ជើញមកទស្សនាផ្ទាល់ ដល់ទីលានហ្វឹកហាត់ របស់ក្លឹបផ្ទាល់តែម្តងផង។
នៅថ្ងៃអាទិត្យទី១៥ ខែមិនានេះ កាសែតអង់គ្លេស The Mirror បានចេញផ្សាយថា ដល់ពេលនេះBellingham បានក្លាហយទៅជាគោលដៅ របស់ក្លឹបកាន់តែច្រើនជាពិសេសនៅតំបន់ អ៊ឺរ៉ុបដូចជា Chelsea, Borussia DortmundនិងBayern Munichដែលជឿជាក់ថា កីឡារវ័យទើបតែ១៦ឆ្នាំរូបនេះ នឹងសម្រេច ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនBirmingham Cityជាមិនខាន ។
ដូចនេះចុងក្រោយគេ អាចសន្មតថា ការចចារគ្នារវាងក្លឹបបិសាចក្រហម ManUnitedនិងកីឡាករ ពិតជានឹងត្រូវរងស្ទះជាមិនខានព្រោះថា តម្លៃខ្លួនដែលកំពុងស្ថិតនៅលើតុចរចា មានត្រឹមតែ១២,៥លានផោនប៉ុណ្ណោះ ហើយនឹងត្រូវរងចាំមើលលទ្ធផល រហូតទៅដល់ខែមករាជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី