កីឡា

គ្រូបង្វឹកក្លឹប Flamengo លោក Jorge Jesus ទទួលការធ្វើតេស្ត រកមេរោគឆ្លង លើកទី ២

RIO DE JANEIRO៖ ក្លឹបប្រេស៊ីលបាននិយាយថា លោក Jorge Jesus គ្រូបង្វឹកក្លិបFlamengo ជនជាតិព័រទុយហ្កាល់ បានឆ្លងកាត់ការធ្វើតេស្ត រកមេរោគឆ្លងជាលើកទី ២ ដើម្បីបញ្ជាក់ ឬបដិសេធការធ្វើរោគវិនិច្ឆ័យវិជ្ជមាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Flamengo បាននិយាយថា ការធ្វើតេស្តដំបូង របស់បុរសអាយុ ៦៥ ឆ្នាំនេះបានផ្តល់លទ្ធផលមិនច្បាស់។ ការប្រកាសនេះធ្វើឡើង៤ថ្ងៃ បន្ទាប់ពីអនុប្រធានក្លឹប លោក Mauricio Gomes de Mattos ត្រូវបានរកឃើញថា បានឆ្លងវីរុសនេះ។ រាល់កីឡាករ និងបុគ្គលិករបស់ Flamengo ត្រូវបានធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយ Flamengo បានបន្តថា មិនមានលទ្ធផលវិជ្ជមានផ្សេងទៀតទេ បន្ទាប់ពីការធ្វើតេស្តិ៍ដំបូង។

នៅក្នុងវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន លោកបាននិយាយថា ខ្ញុំស្ថិតនៅក្រោមការមើលថែ ពីគ្រូពេទ្យរបស់ Flamengo ហើយបច្ចុប្បន្ន ខ្ញុំមានអារម្មណ៍ធូរស្បើយ ។ ខ្ញុំបានធ្វើតេស្តមួយផ្សេងទៀត ហើយយើងកំពុងរង់ចាំលទ្ធផល។ ខ្ញុំសូមអរគុណចំពោះសារគាំទ្រ។ សូមអរគុណ។

លោក Jesus អតីតគ្រូបង្វឹក Benfica និង Sporting Lisbon បានចូលរួមជាមួយក្លឹប Flamengo កាលពីខែមិថុនា ហើយបានដឹកនាំក្លឹប ទៅលេងនៅ Serie A-Copa Libertadores របស់ប្រេស៊ីលទ្វេដង ក្នុងរដូវកាលដំបូងរបស់គាត់៕ ដោយ៖លី ភីលីព

Most Popular

To Top