កីឡា

FIFA កំពុងសិក្សាពីផលប៉ះពាល់ នៃមេរោគឆ្លងតាម កាលវិភាគកិច្ចសន្យា របស់កីឡាករ

ឡុងដ៍៖ ស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោក FIFA បាននិយាយថា ខ្លួនកំពុងពិនិត្យ ទៅលើផលប៉ះពាល់ អាចកើតមានចំពោះការប្រកួត ដែលបានពន្យារពេល នឹងមាននៅក្នុងកិច្ចសន្យា របស់កីឡាករ បន្ទាប់ពីការឆ្លងមេរោគវីរុសនេះ បានផ្អាកលីកជាច្រើន នៅទូទាំងអឺរ៉ុប និងនៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លីកធំៗទាំង៥នៅអឺរ៉ុប ដូចជាអង់គ្លេស អេស្បាញ អាល្លឺម៉ង់ អ៊ីតាលី និងបារាំងសុទ្ធតែត្រូវបានផ្អាកដូចគ្នា នឹងពានរង្វាន់ Champions League និង Europa League ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករជាច្រើន ដែលកិច្ចព្រមព្រៀងរបស់ពួកគេ ដំណើរការរហូតដល់ចុងបញ្ចប់ នៃរដូវកាលនេះ នឹងផុតកិច្ចសន្យា បន្ទាប់ពីថ្ងៃទី៣០ ខែមិថុនា ដោយចោទជាសំណួរថា តើរដូវកាលលីគ ដែលកំពុងបន្តអាចត្រូវបានបញ្ចប់ ជាមួយនឹងក្រុមបច្ចុប្បន្ន។

អ្នកនាំពាក្យរបស់ FIFA បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានថា FIFA កំពុងវិភាគ លើស្ថានភាពបច្ចុប្បន្ន និងផលប៉ះពាល់ ដែលវាអាចមាន លើគ្រប់វិស័យកីឡាបាល់ទាត់។ ក្រុមដូចជា Chelsea កំពុងដេញតាមវគ្គជម្រុះ នៃក្របខណ្ឌ Champions League អាចនឹងរងផលប៉ះពាល់ ជាមួយនឹងកីឡាករជួរមុខ គឺលោក Olivier Giroud, Pedro និង Willian ទាំងអស់ដែលកិច្ចសន្យា ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។

ទីផ្សារដោះដូរកីឡាករក្រៅរដូវកាល ក៏គ្រោងនឹងបើកផងដែរ នៅពេលរដូវកាលបញ្ចប់ ដោយធ្វើឲ្យមានការសង្ស័យថា តើកីឡាករនឹងត្រូវបានអនុញ្ញាត ឲ្យបន្តទៅមុខទៀត មុនរដូវកាលបច្ចុប្បន្ន ឈានដល់ការសន្និដ្ឋាន៕ ដោយ៖លី ភីលីព

Most Popular

To Top