កាសែតអង់គ្លេសThe Mirrorនៃចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះបានសរសេរថា បិសាចក្រហមMan United ទើបតែបានសម្រេចចិត្តបិទ ទីលាន ហ្វឹកហាត់របស់ខ្លួនបន្ទាប់ពីក្លឹបក្នុងទីក្រុង Man City ដែលបានបិទទ្វាររបស់ខ្លួន ដែរនោះដោយ តែកូរ៉ូណាកំពុង វាយលុកខ្លាំងនៅអង់គ្លេស។
ក្រោយការប្រកាសបិទនេះមានន័យថា បិសាចក្រហម Man United បានក្លាយទៅជាក្លឹបចុងក្រោយគេនៅអង់គ្លេសដែលបាន ធ្វើបែបនេះប៉ុន្តែតាមការប្រកាស របស់ក្លឹបបានបញ្ជាក់ដែរថាកីឡាករឈុតធំទាំងអស់របស់ខ្លួន គឺនឹងត្រូវធ្វើការហ្វឹកហាត់រៀងៗ ខ្លួនដាច់ដោយឡែក។
នៅថ្ងៃអង្គារនេះវត្តមាន របស់លោក Ole Solskjaer នៅទីលានហ្វឹកហាត់ Aon ជាលើកចុងក្រោយមុនការហ្វឹកហាត់ ត្រូវបានបែងចែក ដោយឡែករវាងកីឡាករនីមួយៗ ខណៈដែលការពន្យាពេលការប្រកួតក្នុងលីក នឹងត្រូវធ្វើឡើង ដល់ថ្ងៃទី៤ខែមេសា៕
ប្រែសម្រួល៖ស៊ុនលី
