កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី ២០ខែមិនានេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នៅសប្តាហ៍នេះ បានបង្ហាញអំពីផែនការថ្មី របស់ខ្លួនក្នុងការចំណាយលុយក្នុងកញ្ចប់ ប្រាក់ប្រមាណជា ១៧២លានផោនដើម្បីនាំយក កីឡាករចំណូលថ្មី២រូបនៅរដូវក្តៅនេះ។
លោក Jurgen Klopp ត្រូវបានគេជឿជាក់ថា បានរៀបចំផែនការថ្មីដែលអាចនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងទំរង់លេងឡើងខ្លាំង ចំនួន២នាក់ មកជួយក្លឹបបន្ថែមទៀត នៅរដូវកាលក្រោយ។កីឡាករខ្សែប្រយុទ្ធទាំងពីររូបបច្ចុប្បន្នត្រូវ បានគេស្គាល់ថា កំពុងប្រកបអាជីពនៅលីកកំពូលអាល្លឺម៉ង់ជាមួយនឹងក្លឹប Dortmund និងក្លឹប Red Bull Leipzig។
Werner ក្នុងវ័យ២៤ ឆ្នាំរបស់ក្លឹប Leipzig មានតម្លៃ១២០លានផោននិង Sancho វ័យ១៩ឆ្នាំលេងឲ្យក្លឹប Dortmund មានតម្លៃ ៥២លានផោន នឹងអាចមកចាប់ដៃគូគ្នា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធជើងខ្លាំងទាំង៣របស់ ក្លឹបបច្ចុប្បន្នគឺSadio Mane, Mohamed Salahនិង Roberto Firmino៕
ប្រែសម្រួល៖ស៊ុនលី