កីឡា

Man United ដាក់សំណើរសាជាថ្មី ទៅកាន់កីឡាករ ខ្សែប្រយុទ្ធ Thomas Lemar របស់ Atletico Madrid

កាសែតអង់គ្លេស The Mirror នៅថ្ងៃសៅរ៍នេះ បានសរសេរថាកន្លងមកគ្រូបង្វឹក ក្លឹបAtletico Madrid លោកDiego Simeone បានបញ្ជាក់ច្បាស់ហើយថា កីឡាករខ្សែប្រយុទ្ធបារាំងThomas Lemar នឹងពិតជាអាចសម្រេចចិត្ត ចាកចេញពីក្លឹបពិតមែន នៅពេលខាងមុខនេះ ដោយសារតែមិនអាចផ្តល់ជូន នូវអ្វីដែលក្លឹប និងអ្នកគាំទ្រ រំពឹងទុកឡើយ។

ប្រភពដដែលបានសរសេរទៀតថា ចំពេលនេះក្លឹបបិសាចក្រហមMan United គឺជាអ្នកដែលបានដាក់សំណើរ សុំចចារមុនគេបង្អស់ផងដែរ។ក្លឹបអង់គ្លេស បានទំនាក់ទំនងផ្ទាល់ទៅកាន់ភ្នាក់ងារ តំណាងរបស់កីឡាកររូបនេះ រួចហើយដើម្បីពិភាក្សាលទ្ធភាព ក្នុងការផ្ទេរនារដូវក្តៅ ខាងមុខនេះ។

គួរបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ វ័យ២៤ឆ្នាំរូបនេះ ទើបតែបានផ្ទេរមកទីនេះ កាលពី២ឆ្នាំមុនប៉ុណ្ណោះ ពីក្លឹបMonaco ក្នុងតម្លៃខ្លួន ប្រមាណជា៦៥លានផោន ប៉ុន្តែជឿជាក់ថា មិនអាចជាប់ជាជម្រើស ១១នាក់ដំបូង របស់ក្លឹបឡើយ ដោយសារតែទំរង់លេងធ្លាក់ចុះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top