កីឡា

Ed Woodward ត្រៀមចចារ ជាថ្មីជាមួយនឹង លោក Mino Raiola ស្វែងរក ដំណោះស្រាយ សម្រាប់ Pogba

The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី២២ ខែមិនានេះបានឲ្យដឹងថា អនុប្រធានក្លឹបលោក Ed Woodward ត្រូវបានគេដឹងថានឹងត្រៀមបើក កិច្ចពិភាក្សាគ្នា សាជាថ្មីជាមួយនឹងលោក Mino Raiola លើបញ្ហារបស់កីឡាករ Paul Pogba និងដើម្បីដំណើរការទៅមុខអំពីការសម្រេចចិត្តចុងក្រោយ។

ការពិភាក្សាគ្នាត្រវបានធ្វើឡើងជាច្រើនមកហើយ កាលពីរដូវកាលដោះដូរកីឡាករ លើកមុនដោយក្លឹបបិសាចក្រហម Man United មិនអាចទទួលយកគោលការណ៍ របស់លោកRaiola បានឡើយក្នុងការលក់កីឡាកររូបនេះ ចេញទៅ ឲ្យក្លឹបថ្មីហើយវាបានបង្កើត ទៅជាភាពគាំងស្ទះអស់រយៈពេលជា ច្រើនខែទាំង ដែលដឹងថា Pogba ក៏មិនដែលមានបំណងចង់ បន្តលេងនៅទីនេះដែរ។

ទាំងក្លឹប Real Madrid និង Juventus នៅតែបន្តបង្ហាញបំណងចង់បានកីឡាកររូបនេះដដែលទាំងដែលដឹងថា ស្ថានភាពកំពុងជាប់គាំង ហើយជឿជាក់ថា Man United នឹងមិនព្រមលក់កីឡាកររូបនេះក្នុងតម្លៃថោកៗ នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top