The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី២២ ខែមីនានេះ បានសរសេរថា កីឡាករខ្សែ បម្រើប្រយុទ្ធ របស់ក្លឹបBarcelona កីឡាករPhillipe Coutinho ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើង ឲ្យក្លឹបBayern Munichនោះ កំពុងតែមានអារម្មណ៍ ព្រួយបារម្ភកាន់តែខ្លាំង ក្រោយពេលដែលអស់ពេលវេលា ដើម្បីបន្តលេងនៅទីនេះ។
ទោះបីជាបានលេងយ៉ាងល្អ នៅអាល្លឺម៉ង់ជាមួយនឹង ក្លឹបថ្មីនេះមែនប៉ុន្តែជឿជាក់ ថា Bayern Munich មិនមានបំណងចាយ លុយដ៏ច្រើន សម្រាប់កីឡាកររូបនេះឡើយ ។ ដូចនេះមានន័យថានៅចប់កុងត្រាខ្ចីជើង Coutinho ចាំបាច់ត្រូវតែត្រឡប់មក Nou Campវិញ និងបន្តអង្គុយនៅកៅអី បម្រុងដដែល។
ហង្សក្រហម Liverpool ដែលធ្លាប់បានទទួលដំណឹងនេះ ក៏ធ្លាប់ត្រូវបានសារព័ត៌មាន ជាច្រើនចុះផ្សាយថា មានបំណងចង់បានកីឡាករ ប្រេស៊ីលរូបនេះមកវិញដែរ ប៉ុន្តែមកដល់សប្តាហ៍នេះសូម្បីតែក្លឹបMan United, SpursនិងArsenalក៏កំពុងតាមដានស្ថាន ភាពការដោះដូរនេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី