នៅថ្ងៃចន្ទទី២៣ខែមិនានេះ កាសែតអង់គ្លេស The Sun បានចេញផ្សាយថា កីឡាករខ្សែការពារល្អបំផុតលើលោក Van Dijk នៅពេលចុងក្រោយនេះបានបង្ហាញពីអារម្មណ៍ របស់ខ្លួនទាក់ទងទៅនឹងបញ្ហាដែលព័ត៌មាន ចុះផ្សាយថា Liverpool អាចឬមិនអាចលើកពាន រង្វាន់អង់គ្លេសជាលើកដំបូងបានឬយ៉ាងណា នៅរដូវកាលនេះ។
កីឡាកររូបនេះបានបញ្ជាក់ថា យ៉ាងច្បាស់ដោយមិន សប្បាយចិត្តថារូបខ្លួនពិតជា ធុញទ្រាន់ខ្លាំងមែនទែនចំពោះព័ត៌មានទាំងឡាយដែលនិយាយ អំពីការលើកពានរង្វាន់ របស់ Liverpoolប៉ុន្តែលើកឡើងថាបញ្ហាចំបងគួរ តែធ្វើនៅពេលនេះ គឺជាការជួយសង្គ្រោះក្លឹបតូចៗ ដែលច្បាស់ណាស់នឹងជួបបញ្ហាហិរញ្ញវត្ថុឬអាច បិទក្លឹបនៅពេលខាងមុខក៏ថាបាន។
Van Dijk បានបន្តថា ការប្រកួតនៅរដូវកាលនេះគួរតែត្រូវ បានបន្តដូចធម្មតាដើម្បីធ្វើឲ្យប្រាកដថាក្លឹបទាំងនោះ អាចទទួលបានប្រាក់ចំណូលនិងអាច បន្តដំណើរការរដូវកាលក្រោយបានយ៉ាងរលូននិងធានាថាពួកគេនឹងទទួលបានកុងត្រាថ្មីដូច រដូវកាលកន្លងមកៗ៕
ប្រែសម្រួល៖ស៊ុនលី