ជាអត្ថបទគួរ ឲ្យចាប់អារម្មណ៍ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទទី២៣ ខែមិនានេះ ដោយកាសែត អង់គ្លេស The Sun ថាទោះបីជាស្ថានភាព វាយប្រហារ ដោយកូរ៉ូណា នៅអង់គ្លេសកំពុងឆក់យកជីវិតមនុស្ស ជាច្រើននាក់ ហើយក្តីប៉ុន្តែកីឡាករល្បីៗ របស់អង់គ្លេសជាច្រើន បាននាំគ្នាធ្វើខុសបម្រាម ជួបជុំគ្នានៅក្នុងថ្ងៃបុណ្យ ក្តីស្រលាញ់ ចំពោះម្តាយ។
ទាំងកីឡាករ Marcus Rashford, Harry MaguireនិងJames Maddison ជាដើមសុទ្ធតែបាននាំគ្នា ជួបជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ដើម្បីសំដែងការស្រលាញ់ ចំពោះម្តាយទាំង ដែលគណកម្មការ បាល់ទាត់អង់គ្លេស បានចេញបម្រាមហើយថា ពួកគេត្រូវតែដាក់ខ្លួនឲ្យដាច់ដោយឡែក ពីមិត្តភ័ក្ត្រក្រុមគ្រួសារមួយរយៈ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ការរីករាលដាលនៃCOVID-19។
គួរបញ្ជាក់ដែរថាការលើកពេល នៃការប្រកួតលីកកំពូល អង់គ្លេស Premier League បានបន្តធ្វើរហូតដល់ថ្ងៃទី៣០ ខែមេសា និងត្រូវតម្រូវឲ្យដំណើរការនេះឆាប់បំផុត ដោយមិនមានទស្សនិកជន ទស្សនាផ្ទាល់ឡើយ៕
ប្រែសម្រួល៖ស៊ុនលី