កីឡា

Barcelona ចាប់ផ្តើមចរចា កាត់ប្រាក់ខែកីឡាករ ហើយដោយសារកូរ៉ូណា

ក្នុងពេលកំពុងជាប់ គាំង ការប្រកួតដោយសារបញ្ហា ជំងឺរាតត្បាតកូរ៉ូណា ហើយនោះពេលនេះ ក្លឹបយក្សអេស្បាញ Barcelona ក៏នឹងកំពុងជាប់គាំង ក្នុងកិច្ចពិភាក្សាគ្នា មួយជាមួយនឹងក្រុមកីឡាករឈុតធំ ដែលមានប្រាក់ខែច្រើន ដើម្បីធ្វើយ៉ាងបន្ថូរបន្ថយ ចំណាយប្រចាំខែរបស់ខ្លួន។

ការមិនអាចប្រកួត បានមានន័យថា ក្លឹបបានបាត់បង់ចំណូលមួយភាគធំ បាត់ទៅហើយ។ Barcelona ត្រូវបានចាត់ទុកជាក្លឹប ដែលត្រូវចំណាយប្រាក់ខែឲ្យកីឡាករ ច្រើនជាងគេបំផុត នៅអ៊ឹរ៉ុបគឺប្រមាណជា៤៣៨លានផោន ក្នុងមួយរដូវកាល ដោយមិនរាប់ចោលទាំងប្រាក់ខែ បុគ្គលិកនិងគ្រូបង្វឹកផង។

យោងតាមការចេញផ្សាយ របស់កាសែត Marca និងអង់គ្លេសThe Sunsportsបានសរសេរថា កិច្ចប្រជុំរវាងប្រធានក្លឹប បានធ្វើឡើងកាលពីថ្ងៃពុធ សប្តាហ៍មុនមកម្ល៉េះ ដោយសង្ឃឹមថា កីឡាករល្បីៗរបស់ក្លឹបរួមទាំង Messiផង នឹងយល់ព្រមទទួល យកសំណើរទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top