កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារ ទី២៤ ខែមិនានេះបានសរសេរថា គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោកJose Mourinho ត្រូវបានគេប្រទះឃើញថា បានប្រើប្រាស់ពេលវេលារបស់ខ្លួន ក្នុងការជួយរៀបចំកញ្ចប់សុខភាព ដែលមានអាហារនិងថ្នាំពេទ្យផង ដើម្បីចែកចាយទៅកាន់ មនុស្សចាស់ៗ ដែលកំពុងជាប់គាំង នៅតាមផ្ទះដោយសារជំងឺ រាតត្បាតកូរ៉ូណា។
បុរសវ័យ៥៧ ឆ្នាំរូបនេះ ត្រូវបានក្រុមអ្នកលេង អ៊ិនធឺណេត និងអ្នកគាំទ្រក្លឹបកោតសរសើរយ៉ាងខ្លាំង ក្រោយបានដឹងថា គាត់បានចំណាយពេលរបស់ខ្លួន នៅក្នុងតំបន់Enfield ភាគខាងជើងទីក្រុងឡុង ដើរចែកចាយកញ្ចប់សុខភាពទាំងនោះ ទៅកាន់មនុស្សចាស់នានានៅតាមផ្ទះ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ ការប្រកួត របស់លីកកំពូលអង់គ្លេស Premier League នៅតែបន្តផ្អាកដំណើរការ នៅឡើយប្រហែល ជារហូតដល់ថ្ងៃទី៣០ ខែមេសាហើយ នឹងត្រូវបញ្ចប់យ៉ាងរហ័សបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីធានាឲ្យមានពេល វេលាគ្រប់គ្រាន់រៀបចំ រដូវកាលបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី