អង់គ្លេស៖ ខ្សែប្រយុទ្ធកីឡាករបាល់ទាត់ Lionel Messi របស់ក្រុម Barcelona និងអ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានបរិច្ចាគប្រាក់ចំនួន ១ លានអឺរ៉ូ (១,០៨ លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសឆ្លង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
យោងតាមរបាយការណ៍ ក្នុងទីក្រុងម៉ាកាថា ការបរិច្ចាគរបស់កីឡាករអន្តរជាតិ អាហ្សង់ទីន Messi នឹងត្រូវបែងចែក រវាងមន្ទីរពេទ្យ នៅទីក្រុងបាសេឡូណា និងមជ្ឈមណ្ឌល វេជ្ជសាស្ត្រមួយផ្សេងទៀត នៅក្នុងប្រទេសកំណើត របស់លោក។ គ្លីនិកនៅមន្ទីរពេទ្យ បានសរសេរ នៅលើបណ្តាញសង្គម Twitter ថា Lionel Messi បានធ្វើការបរិច្ចាគទៅគ្លីនិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ “អរគុណណាស់លោក Leo ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់អ្នក” ។
អតីតកីឡាករបាល់ទាត់ និងអ្នកចាត់ការក្លិប Barcelona លោក Guardiola បានចូលរួមវិភាគទាន ក្នុងយុទ្ធនាការ ដែលបង្កើតដោយមូលនិធិ Angel Soler Daniel និងមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃទីក្រុងបាសេឡូណា។
សេចក្តីថ្លែងការណ៍មួយ ពីមហាវិទ្យាល័យ បាននិយាយថា លោក Pep Guardiola បានធ្វើការបរិច្ចាគទឹកប្រាក់ ចំនួនមួយលានអឺរ៉ូ ដល់មូលនិធិ Angel Soler Daniel សម្រាប់ការទិញ និងផ្គត់ផ្គង់ឧបករណ៍សុខភាព ដើម្បីដោះស្រាយជាមួយ នឹងរោគរាតត្បាត Covid-19 ៕ ដោយ៖លី ភីលីព