កីឡា

អ្នកជំនាញជឿជាក់ថា ស្ថានភាពបច្ចុប្បន្ន នឹងអាចបញ្ចប់ឱកាស ដោះដូរកីឡាករល្បីៗ នៅអាល្លឺម៉ង់ជាមិនខាន

ក្នុងស្ថានភាព នៃផលវិបាកពីការ ឆ្លងមេរោគវីរុសកូរ៉ូណា សម្រាប់វិស័យបាល់ទាត់ពិភពលោក ដែលហាក់ដូចជាមិនអាច ទាយទុកជាមុនបាន នាពេលបច្ចុប្បន្ននេះនោះ វិបត្តិនេះបានកំពុងតែបង្ក ឱ្យមានការជជែកវែកញែក ដ៏ចម្រូងចម្រាស អំពីអនាគតនៃបាល់ទាត់អាជីព និងជាពិសេសអំពី ការដោះដូរកីឡាករ នាពេលខាងមុខផងដែរ។

ទាំងពានរង្វាន់ក្នុងស្រុក និងក្រៅស្រុក ដោយFIFAនិងUEFA គឺមិនមានអ្នកណា ហ៊ានកំណត់ពេលវេលា នៃការវិលត្រឡប់ មកដំណើរការវិញនៅឡើយ ដែលវាកំពុងបានធ្វើឲ្យក្លឹបជាច្រើន ទាំងតូចទាំងធំខាងបង់ប្រាក់កុងត្រា និងចំណូលយ៉ាងច្រើន ហើយកំពុងបង្ខំឲ្យពួកគេ ក្នុងការចរចាដើម្បីកាត់បន្ថយ ប្រាក់កម្រៃរបស់កីឡាករ ទាំងឡាយរបស់ខ្លួន។

ក្នុងនោះអតីតប្រធានក្លឹប Schalke 04 លោកChristian Heidel និងអ្នកជំនាញខាងបាល់ទាត់ លោកSascha Empacher ផង បានលើកឡើងថា តារាល្បីៗរបស់អាល្លឺម៉ង់ ដែលទទួលបានប្រាក់កម្រៃច្រើនៗនោះ នឹងប្រឈមមុខទៅនឹងបញ្ហា មិនអាចផ្ទេរចេញពីក្លឹបបានឡើយ នៅរដូវកាលដោះដូរខាងមុខ ដោយសារតែពួកគេ នឹងមិនអាចទទួលបានប្រាក់កម្រៃថ្លៃ ដូចរំពឹងទុកពីមុនឡើយ ហើយក៏នឹងនៅត្រូវរង់ចាំសំណងវិញ ពីក្លឹបចាស់របស់ខ្លួនផងដែរនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top