បរទេស៖ នៅថ្ងៃពុធទី២៥ ខែមិនានេះ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ ថាកីឡាករបាល់ទាត់ ជាខ្សែប្រយុទ្ធជួរមុខ របស់ក្រុមជម្រើសជាតិ របស់ចិនកីឡាករ Wu Lei បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់មេរោគ COVID-19 និងកំពុងធ្វើឲ្យគ្រប់គ្នា មានការព្រួយបារម្ភ ចំពោះដំណឹងនេះ ។
ទោះបីជាយ៉ាងដំណឹងនេះ នៅមិនទាន់ផ្លូវការនៅឡើយ ដោយមានការបញ្ជាក់ប្រាប់ ពីសំណាក់កីឡាករអន្តរជាតិចិនម្នាក់ ទៅកាន់ក្រុមកាសែត Sport Daily ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងសៀងហៃ ថាកីឡាករWu បានឆ្លងជំងឺរាតត្បាតមួយនេះ។ Wuបច្ចុប្បន្នកំពុងលេង ជាមួយនឹងក្លឹបអេស្បាញ Espanyol ផងដែរ នៅលីកកំពូល។
មកដល់ពេលនេះក្រុមជម្រើសជាតិ កំពុងធ្វើការហ្វឹកហាត់ ដាច់ដោយឡែក នៅទីក្រុងSanya ភាគខាងត្បូង នៃប្រទេស បន្ទាប់ពីបានហោះមកប្រទេសវិញ ពីទីលានហ្វឹកហាត់ នៅទីក្រុងឌុបៃ និងអាប៊ីសាអូឌីត ខណៈដែល Wu បានជ្រើសយកការបន្តស្នាក់នៅ ក្នុងទីក្រុងបាសេឡូណា ជំនួសឲ្យការហ្វឹកហាត់ ជុំក្រុមទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី