ទីបំផុតនៅថ្ងៃសុក្រទី២៧ ខែមិនានេះក្លឹបយក្សអេស្បាញ Barcelona បានសម្រេចចិត្តដោយខ្លួនឯងថា នឹងបង់ប្រាក់ខែ ឲ្យកីឡាករទាំងអស់របស់ខ្លួន តែត្រឹម៥០ភាគរយប៉ុណ្ណោះ។ ការសម្រេចចិត្តលើកនេះ ត្រូវបានធ្វើឡើងភ្លាម បន្ទាប់ពីក្រុមកីឡាករទាំងអស់ បានបដិសេធមិនទទួលយក សំណើរដំបូង របស់ក្លឹបដើម្បីសុំកាត់ប្រាក់ខែ ដល់ទៅ៧០ភាគរយ។
អេស្បាញបានក្លាយទៅជា ប្រទេសដែលរង ការវាយប្រហារខ្លាំងបំផុត បន្ទាប់ពីចិនអ៊ីតាលី និងអាមេរិក ដោយអ្នកស្លាប់បានកើនឡើង ទៅដល់៤៣៦៥នាក់ មកហើយ ខណៈដែលប្រទេសត្រូវ បានបង្ខំចិត្តបិទជាបណ្តោះអាសន្ន ហើយក្លឹបទាំងអស់ បានបាត់បង់ចំណូល និងកុងត្រាជាច្រើន រយលានផោន រួចមកហើយ។
គួរឲ្យដឹងដែរថា ក្លឹបយក្សអេស្បាញមួយនេះ ត្រូវបានទទួលស្គាល់ថា ជាក្លឹបដែលចំណាយ លើប្រាក់កម្រៃកីឡាករ ច្រើនបំផុតមួយក្នុងចំណោមក្លឹបធំៗ លើលោកគឺប្រមាណជា ៥៤៩លានផោន ក្នុងមួយឆ្នាំ ខណៈដែលបុគ្គលិកផ្សេងៗវិញ ប្រមាណជា ៣៣៥លានផោន ៕
ប្រែសម្រួល៖ស៊ុនលី