កីឡា

Everton មានផែនការយក្សមួយ ដើម្បីក្លាយជាក្លឹប ដ៏មានឥទ្ធិពលមួយ នៅលីកអង់គ្លេស

យោងតាមការចេញផ្សាយ របស់កាសែតអង់គ្លេស The Sun នៅថ្ងៃពុធនេះបានសរសេរថាក្លឹប Everton បានដាក់ចេញនូវផែនការដ៏ធំមួយធ្វើយ៉ាងណាអាច ក្លាយខ្លួនទៅជាក្លឹបដ៏មានឥទ្ធិពលនៅក្នុងចំណោមក្លឹបធំៗ របស់អង់គ្លេសដោយក្នុងនោះ កីឡាករលំដាប់ពិភពលោក ២រូប នឹងក្លាយទៅជាគោលដៅ ដំបូងនៃផែនការនេះ។

ប្រភពដដែលបានសរសេរទៀតថា ផែនការយក្សនេះមានន័យថា ក្លឹបនឹងបញ្ចេញខ្ទង់ចំណាយ ដល់ទៅរាប់រយលានផោន ដើម្បីធ្វើយ៉ាងណាទិញឲ្យបានកីឡាករ លំដាប់ពិភពលោកយ៉ាងហោចណាស់ ៦ទៅ៧នាក់ ដែលជឿជាក់ថា នឹងអាចនាំក្លឹបទៅស្គាល់រសជាតិ Champion Leagueនៅរដូវកាលបន្ទាប់ដោយក្នុងនោះ Gareth Bale និង Aaron Ramsey នឹងអាចត្រឡប់មកអង់គ្លេសវិញដោយសារ Everton។

ម្ចាស់ក្លឹបលោក Farhad Moshiri ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ពិតជាបានពេញចិត្តខ្លាំង ចំពោះស្នាដៃរបស់គ្រូបង្វឹកលោក Carlo Ancelotti យ៉ាងខ្លាំងហើយបានបញ្ជាក់ ប្រាប់យ៉ាងច្បាស់ទៅ 90min.com ថាកីឡាករនៅជម្រើសជាតិ វេលទាំងពីររូបនេះគឺស្ថិតនៅក្នុងបញ្ជីកីឡាករ លំដាប់ពិភពលោកចំនួន ៦ឬ៧នាក់ដែលនឹងត្រូវផ្ទេរមកលេង Everton៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top