កីឡា

ភ្លើងគប់អូឡាំពិកក្រុងតូក្យូ នឹងត្រូវដាក់ បង្ហាញ នៅខេត្ត ហ្វុគូស៊ីម៉ា

ក្រុងតូក្យូ៖ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូ២០២០ ត្រូវបានប្រគល់ទៅឲ្យខេត្តហ្វូគូស៊ីម៉ាភាគឥ សានរបស់ប្រទេសជប៉ុនដើម្បីដាក់បង្ហាញរយៈពេលមួយខែ ទោះបីមានការលើពេលការប្រកួតជាផ្លូវការក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ពិធីដ៏សាមញ្ញមួយត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល J-Village ជាកន្លែងដែល Tokyo 2020 COO Yukihiko Numomura បានប្រគល់ភ្លើងគប់ទៅឲ្យលោក Makoto Noji ប្រធានការិយាល័យ វប្បធម៌ និងកីឡានៃទីក្រុងហ្វូគូស៊ីម៉ា។

ភ្លើងគប់អូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី ១២ ខែមីនាបានមកដល់ប្រទេសជប៉ុននៅថ្ងៃទី ២០ ខែមីនា។ ការបញ្ជូនភ្លើងតាមគ្រោងនឹង ចាប់ផ្តើមនៅ J-Village កាលពីថ្ងៃទី ២៦ ខែមីនាត្រូវបានលុប ចោលភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍កីឡាត្រូវបាន ពន្យារពេល នាថ្ងៃទី ២៤ ខែមីនា។

ភ្លើងគប់នឹងត្រូវបានដាក់បង្ហាញចាប់ពី ថ្ងៃទី ២ ដល់ថ្ងៃទី ៣០ ខែមេសា។ ទីក្រុងតូក្យូ ២០២០ បាននិយាយថា ពួកគេមិនបានសម្រេចថា ត្រូវដាក់អណ្តាតភ្លើង នៅខែក្រោយទេ៕

Most Popular

To Top