កីឡា

Dybala ពណ៍នា ពីស្ថានភាព ដែលរូបគេ បានឆ្លង កូរ៉ូណា ដំបូង

មកដល់ពេលនេះយើងបានដឹងថា ហើយកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានក្លាយទៅជាកីឡាករទី៣ហើយនៅក្នុងក្លឹប Juventus ដែលត្រូវបានធ្វើតេស្តរកឃើញថាមានឆ្លងវិរុសកូរ៉ូណា ទោះបីជាស្ថានភាពបច្ចុប្បន្នរបស់គេមានស្ថេរភាព ឡើងវិញហើយក្តី។

Dybala បានពិពណ៍នាអំពីអារម្មណ៍ធ្វើទុក្ខដំបូង គ្រាដែលរូបគេបានចាប់ផ្តើមសង្ស័យថា បានឆ្លង វិរុសមួយនេះ។Dybalaបាននិយាយថារូបគេចាប់ផ្តើមអារម្មណ៍ប្លែកៗដោយមិនអាចហ្វឹកហាត់បានយូរដូចមុនចាប់ផ្តើម ក្អកនិងអស់កម្លាំងខ្លាំងហើយពេលគេងរូបគេ មានអារម្មណ៍ ត្រជាក់ខ្លាំងប៉ុន្តែជារឿយៗបានប្រើប្រាស់ថ្នាំ បន្ថយភាពឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលមួយរយៈខ្លីប៉ុណ្ណោះ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបន្តទៀតថាមិនបានគិតទេថាខ្លួនបានក្លាយទៅជាកីឡាករទី៣របស់ក្លឹបដែលមានឆ្លងជំងឺនេះប៉ុន្តែដោយសារតែស្ថានភាព កាន់តែពិបាកដោយការដកដង្ហើមកាន់តែលំបាករូបគេ ក៏បានសម្រេចចិត្តធ្វើតេស្តនិងបែរជារកឃើញជំងឺនេះប្រាកដមែន ដែលធ្វើឲ្យដំបូងឡើយមានការភ័យខ្លាចខ្លាំង មិនតិចនោះទេដោយសារតែស្ថានភាពនៅអ៊ីតាលីពិតជាអាក្រក់ បំផុតមនុស្សស្លាប់ជារឿងរាល់ថ្ងៃប៉ុន្តែចុងក្រោយនេះ Dybala បានអះអាងថាស្ថេរភាពសុខភាពបានល្អប្រសើរឡើង វិញហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top