ថ្ងៃសុក្រទី៣ខែមេសានេះកាសែតអង់គ្លេស The Mirror បានសរសេរថាកំពូលកីឡាករ ថ្លៃបំផុតនិងល្អបំផុតលើលោកNeymarរបស់ក្លឹប PSG បានសម្រេចចិត្តបរិច្ចាគលុយផ្ទាល់ខ្លួនដើម្បីកិច្ចការងារ ប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាដែលកំពុងរីករាលដាលនាពេល បច្ចុប្បន្ន។
ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះមិនបានប្រកាសជាផ្លូវការទេប៉ុន្តែគេបានដឹងថា រូបគេបានផ្តល់លុយប្រមាណជា៥លានរៀលលុយប្រេស៊ីល ឬប្រមាណជា៧៦៩០០០ផោនទៅដល់ទីភ្នាក់ងារ មនុស្សធម៍របស់អង្គការយូអិននិងព្រមទាំងកំពុងបង្កើតមូលនីធិ ពីក្រុមមនុស្សល្បីៗផងដែរ។
លុយទាំងនោះនឹងត្រូវបានគេជឿជាក់ថា នឹងយកទៅផ្តល់ជូនដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូរ៉ូណានៅទូទាំងពិភពលោកតែម្តងខណៈដែលមនុស្សជាង ១លាននាក់ហើយដែលបានឆ្លងមេរោគCOVID-19 និងប្រមាណជា៥ម៉ឺននាក់ហើយដែលបានបាត់បង់ជីវិត៕
ប្រែសម្រួល៖ស៊ុនលី