កីឡា

Mido៖Salah នឹងដាក់ច្បាប់ពីក្លឹប រយៈពេល៣ខែ ដើម្បីជម្រើសជាតិ

អតីតកីឡាករឆ្នើម របស់ជម្រើសជាតិអេហ្ស៊ីបនិងក្លឹបSpursលោកMidoនៅ ថ្ងៃសុក្រនេះបានធ្វើការ ព្រមានចំៗទៅកាន់ក្លឹបហង្សក្រហម Liverpoolនិងអ្នកគាំទ្រក្លឹបផងដែរថាកីឡាករខ្សែប្រយុទ្ធMo Salahនឹងប្រាកដជាសម្រេចចិត្តក្នុងការបោះបង់ការប្រកួត របស់ក្លឹបនារដូវកាលក្រោយដើម្បីទៅជួយ ក្រុមជម្រើសជាតិជំនួសវិញ។

នេះមានន័យថា៣ឬ៤ ខែក្នុងឆ្នាំ២០២១ និងរដូវកាលថ្មីនៅលីកកំពូលអង់គ្លេសនឹងមិនមានវត្តមាន របស់កីឡាករSalahឡើយ ពីព្រោះថាកាតព្វកិច្ចដ៏សំខាន់របស់ខ្លួនសម្រាប់ជម្រើសក្នុងព្រឹត្តិការណ៍ធំៗ ដូចជាពានរង្វាន់តំបន់អាហ្វ្រិកAFCONនិងអូឡាំពិកOlympic នោះផងដែរ។

ទោះបីជាមិនទាន់មានអ្វីប្រែប្រួលប៉ុន្តែតាមផែនការបច្ចុប្បន្នព្រឹត្តិការណ៍ពានរង្វាន់Africa Cup of Nationនឹងធ្វើឡើងនៅប្រទេសកាម៉េរូនក្នុងខែមករាឆ្នាំក្រោយរីឯព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដែលនឹងត្រូវលើកពេលនៅក្នុងទីក្រុងតូក្យូនឹងធ្វើឡើងចន្លោះពីខែកក្កដានិងសីហាឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top