កីឡា

ការងារកាត់បន្ថយប្រាក់ខែ កីឡាករក្លាយជារឿងចម្រូងចម្រាស នៅលីកអង់គ្លេស

នៅថ្ងៃនេះប្រធានបទ នៃការដំណើរការប្រកួតឡើងវិញ គឺមិនទាន់មានអ្នកណា ហ៊ានឆ្លើយសម្រេចចិត្តឡើយ ប៉ុន្តែក្លឹបបិសាចក្រហម Man United ក្នុងនោះត្រូវបានគេមើលឃើញថា បានក្លាយទៅជាក្លឹបទី១ ក្នុងការបរិច្ចាគប្រាក់កម្រៃបុគ្គលិក ៣០ភាគរយ ដើម្បីយកទៅជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូរ៉ូណា។

មកដល់ចុងសប្តាហ៍នេះ នៅមិនទាន់មានក្លឹបណាឬកីឡាករណាទៀត ធ្វើការសម្រេចចិត្ត ដូចនេះឡើយប៉ុន្តែដូចជាកីឡាករ Kevin De Bryne, Troy Deeney និងMark Nobleជាដើម ដែលបានធ្វើការកិច្ចប្រជុំជាមួយនឹងPFA និងបានបង្ហាញពីភាព មិនច្បាស់លាស់ទុកចិត្តថាលុយកាត់ ពីកីឡាករ៣០ភាគរយនោះ នឹងបានទៅដល់ជួយដល់ ក្រុមការងារសុខាភិបាល ឬជាក់ស្តែងនឹងជួយម្ចាស់ក្លឹប ទៅវិញនោះទេ។

វាបានក្លាយទៅជាប្រធានបទ ដ៏ចម្រូងចម្រាសមួយទាំងដែលPFA ក៏បានចេញមកបញ្ជាក់ដែរថា សំណើរសុំកាត់បន្ថយប្រាក់កម្រៃ ៣០ភាគរយ រយៈពេល១២ខែនោះ គឺវាស្មើទៅនឹងការបាត់បង់ លុយបង់ពន្ធប្រមាណជា២០០លានផោន ជូនទៅរដ្ឋាភិបាល ហើយក្លឹបក៏នឹងត្រូវចំណាយលុយ ៣០០លានផោន ផ្សេងទៀត បង់ពន្ធជូនរដ្ឋផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top