ខណៈដែរស្ថានភាព វាយប្រហារ ដោយកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេសហាក់មិនទាន់ថមថយនៅឡើយ នោះពេលនេះមានក្លឹបបាល់ទាត់ធំៗ កាន់តែច្រើនជាពិសេស នៅលីកកំពូលតែម្តងបាននាំគ្នាអំពាវនាវ ឲ្យមានការប្រកួតឡើងវិញ ទោះបីក្នុងលក្ខណ្ឌណាក្តីដោយសារតែ បញ្ហាហរិញ្ញវត្ថុ។
ក្លឹបៗធំដូចជា Man United បានសម្រេចចិត្ត ជ្រើសយកវិធីកាត់បន្ថយប្រាក់កម្រៃ ប៉ុន្តែក្លឹបតូចដូចជា West Ham និង Burnley ជាដើមកំពុងត្អូញត្អែរ។
កិច្ចប្រជុំជាច្រើនដង រវាងក្លឹបកីឡាករ និងPFAតែងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយចុងក្រោយនោះ គឺសម្រេចចិត្តថានឹងត្រូវពន្យាពេលបន្ថែមទៀត ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃនេះអាចឲ្យយើង ឃើញជម្រើសចំនួន៦ នៃការសម្រេចចិត្ត ចុងក្រោយណាមួយរបស់PFA។
១.បញ្ចប់ទៅនៃរដូវកាល ដោយមិនមានអ្នកឈ្នះ អ្នកចាញ់អ្នកកាត់ចេញពីលីកកំពូល ឬឡើងមកលីកកំពូល
២.បញ្ចប់ទៅរដូវកាលឲ្យLiverpool លើកពានដោយមិនចាំបាច់ប្រកួតទៀត។ ក្លឹប៣នៅខាងក្រោម នឹងត្រូវកាត់ចោលចំណែកMan City, Leicester City និងChelsea ទៅលេងChampion League រដូវកាលក្រោយ
៣.ប្រកួតឡើងវិញ ដោយបិទទ្វារកីឡាដ្ឋាន
៤.ជ្រើសទីកន្លែងប្រាកដណាមួយ សម្រាប់ការប្រកួតទាំងអស់ហើយដាក់កីឡាករ ឲ្យនៅមួយកន្លែងរួមគ្នា
៥.ទៅលេងនៅប្រទេសក្រៅ ដើម្បីគេចចេញពីកូរ៉ូណា ដូចជាកាតាឬចិន
៦.ចុងក្រោយ គឺនៅតែបន្តការពន្យាពេល រហូតដល់ស្ថានភាពធូរស្រាល
ប្រែសម្រួល៖ស៊ុនលី