បរទេស៖នៅថ្ងៃចន្ទទី៦ ខែមេសានេះប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានបញ្ជាក់សាជាថ្មីហើយថាការប្រកួត កីឡាបាល់ទាត់របស់ប្រទេសដែលត្រូវបានផ្អាកដំណើរការ តាំងតែពី ពីថ្ងៃទី ១៧ ខែមីនាដោយសារតែ វីរុសកូរ៉ូណា ប៉ុន្តែទំនងជាមិនអាចចាប់ផ្តើមឡើងវិញទេមុនខែមិថុនានោះឡើយ។
លោកFernandez បានបន្តទៀតថាដោយមានការផ្តល់យោបលពីសំណាក់អ្នកជំនាញ សុខភាពបានទស្សទាយថាCOVID-19ស្ថានភាពឆ្លងរបស់កូរ៉ូណា នឹងបន្តកើនឡើងខ្លាំងនៅក្នុងប្រទេសនេះរហូតដល់ ខែមេសានិងឧសភាជាមិនខានហើយមិនមានភាពច្បាស់លាស់ណាដែលអាចគិតទុកជាមុនថាវានឹងល្អប្រសើរ ឡើងវិញភ្លាមនោះទេ។
គួរបញ្ជាក់ថាគិតមកត្រឹមយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅករណីឆ្លងនៅក្នុងប្រទេសអាហ្សង់ទីនមានប្រមាណជា១៤៥១ករណីនិងក្នុងនោះមាន៤៣ករណីដែលត្រូវបានគេជឿជាក់ថាមានសភាពធ្ងន់ធ្ងរ៕ ប្រែសម្រួល៖Lee
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)