កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារ ទី៧ ខែមេសា បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United ស្ថិតនៅក្នុងចំណោមក្លឹបទាំង៨ ដែលមានបំណងចង់បានកីឡាករ ខ្សែប្រយុទ្ធស្លាបរបស់ Valencia ដែលមានតម្លៃ ៩២លានផោន មានឈ្មោះថា Ferran Torres។
កីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ ឡើងតម្លៃខ្លួនខ្លាំងមែនទែន ដោយក្នុងនោះក៏មានទាំងក្លឹប Man City និង Liverpool ផងដែលសុទ្ធតែបានបង្ហាញបំណង ចចារសុំទិញខណៈដែលក្លឹបដែលចង់បាន Torres ជាយូរមកហើយនោះមានដូចជា Juventus, Dortmund, Ajax, Barcelona និង Atletico Madrid ជាដើមចំណែកឯ Man United ក្លឹបចុងក្រោយក្នុងបញ្ជី។
ប្រភពដដែលបានសរសេរទៀតថា តម្លៃរបស់គេឡើងខ្លាំង ដោយសារតែកុងត្រាបច្ចុប្បន្ន មានទៅដល់មិថុនា ឆ្នាំ២០២១ ប៉ុន្តែក្លឹប Valecia អាចនឹងយល់ព្រមលក់កីឡាកររូបនេះ ក្នុងតម្លៃតិចជាង ៩២លានផោន នារដូវក្តៅខាងមុខនេះដើម្បីអាច ប្រមូលលុយបានខ្លះចំណាយ ៕
ប្រែសម្រួល៖ ស៊ុន លី