កីឡា

Premier League អាចដំណើរការវិញ តែមានពេលសម្រាកតែ ២សប្តាហ៍ប៉ុណ្ណោះ មុនបើករដូវកាលថ្មី

មកដល់ពេលនេះ មានការសន្និដ្ឋាន និងប្រភពជាច្រើន បានបញ្ជាក់ថា លីកកំពូលអង់គ្លេសPremier League នឹងអាចត្រឡប់មកវិញ ប៉ុន្តែអាចនឹងបញ្ចប់ទៅ ដោយសល់ពេល ត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ មុនពេលវេលាដែលរដូវកាលថ្មី បានចូលមកដល់ ដែលវានឹងអាចធ្វើឲ្យ មានការប្រែប្រួល សម្រាប់ការដោះដូរ កីឡាករផងដែរ។

ការពិភាក្សគ្នាតាមវិដេអូខល កាលពីថ្ងៃសុក្រ រវាងក្លឹបទាំង៣០ ដើម្បីស្វែងរកវិធី ក្នុងការអាចបញ្ចប់ទៅនៃរដូវកាលបច្ចុប្បន្ន ដែលក្លឹបខ្លះនៅសល់១០ប្រកួត ក្លឹបខ្លះនៅសល់ច្រើនជាងនេះ ដោយសារ Europa League និង Champion Leagueផង សុទ្ធតែមានបំណង ចង់ឲ្យមានការប្រកួតដំណើរការវិញ ទោះបីជាដឹងច្បាស់ហើយថានឹងមិនមានទស្សនិកជនអាចចូលទស្សនាដោយផ្ទាល់ក្តី។

តាមការចេញផ្សាយរបស់Daily Mail នៅថ្ងៃពុធនេះ បានអះអាងថា លីកកំពូលអង់គ្លេស នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយ ដើម្បីជ្រើសយកថ្ងៃទី៨ ខែសីហា ជាពេលវេលាប្រកួតឡើងវិញ គឺមានន័យថា ក្លឹបទាំងអស់មានពេលសម្រាក មុនរដូវកាលថ្មីតែ ២សប្តាហ៍ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top