ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅថ្ងៃនេះ បានប្រកាសជាផ្លូវការហើយថា នឹងផ្តល់កុងត្រាថ្មី រយៈពេល២ឆ្នាំទៀត សម្រាប់កីឡាករខ្សែប្រយុទ្ធThomas Muller។
នេះមានន័យថា កីឡាករវ័យ៣០ឆ្នាំរូបនេះ នឹងអាចបន្តលេងនៅទីនេះ រហូតដល់ឆ្នាំ២០២៣ ខណៈដែលកុងត្រាបច្ចុប្បន្ន គឺមានសុពលភាពត្រឹមចុងបញ្ចប់ រដូវកាលនេះប៉ុណ្ណោះ។ Muller ជាកីឡាករស្មោះត្រង់បំផុតរបស់ក្លឹប ដោយបានរស់នៅទីនេះ អស់រយៈពេល ២០ឆ្នាំមកហើយ។
នៅទីនេះ Muller បានជួយក្លឹប លើកពានរង្វាន់កំពូលអាល្លឺម៉ង់ ចំនួន៨លើកមកហើយ និងChampion League កាលពីឆ្នាំ២០១៣ និងលេងបានទៅដល់៥០០ ប្រកួតឲ្យក្លឹបគិតត្រឹមខែវិច្ឆិកា ប៉ុន្តែទោះបីជាយ៉ាងណា ប្រកបអាជីពនៅទីនេះ រូបគេទើបតែបាត់ឈ្មោះពីជម្រើសជាតិ កាលពីឆ្នាំ២០១៩នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី