រដ្ឋអាជ្ញាបានមានប្រសាសន៍ថា កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Ronaldinho នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារ បន្ទាប់ពីចៅក្រមប៉ារ៉ាហ្គាយម្នាក់បានផ្តល់ការស្នើសុំរបស់លោកសម្រាប់ការឃុំខ្លួនក្នុងផ្ទះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
កីឡាបាល់ទាត់ប្រេស៊ីលដ៏ល្បី និងបងប្រុសរបស់លោក Roberto Assis ត្រូវបានឃុំខ្លួននៅពន្ធនាគារមួយនៅអាហ្សុននីសចាប់តាំងពីថ្ងៃទី ៦ ខែមីនាពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ អ្នកទាំង២នឹងត្រូវផ្លាស់ទៅសណ្ឋាគារនៅកណ្តាលទីក្រុង Asuncion បន្ទាប់ពីយល់ព្រមបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារក្នុងពេលបើកសវនាការ។ ចៅក្រមបានច្រានចោលការស្នើសុំនៅក្រៅឃុំចំនួន ៣ លើករបស់បងប្អូន។
ព្រះរាជអាជ្ញា Osmar Legal បានប្រាប់អ្នកយកព័ត៌មានថា ចំនួនប្រាក់ធានាគឺសំខាន់។ លោកបានបន្ថែមថា កាលពីមុនពួកគេបានស្នើឲ្យនោផ្ទះមួយដែលមិនមែនជាឈ្មោះរបស់ពួកគេដែលជាការធានា។ ឥឡូវនេះពួកគេបានបើកគណនីត្រួតពិនិត្យឈ្មោះរបស់ពួកគេហើយដាក់ចំនួនទឹកប្រាក់ ។
Globo Esporte របស់ប្រេស៊ីលបានរាយការណ៍ថា កីឡាករ Ronaldinho និងលោក Assis នឹងស្នាក់នៅសណ្ឋាគារផ្កាយ ៤ Palmaroga ខណៈអាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ៕ដោយ៖លី ភីលីព