ការប្រកាស ជាផ្លូវការ កាលពីយប់ម្សិលមិញ ដោយក្រុមកីឡាករ របស់លីកកំពូលអង់គ្លេស ថា នឹងសន្យាជួយដល់ការងារ ប្រយុទ្ធប្រឆាំងនឹងទៅជំងឺរាតត្បាតកូរ៉ូណា និងវិបត្តិដោយកើតឡើង ដោយសារតែវាផង នោះនៅថ្ងៃនេះកីឡាករទាំងអស់ បានសម្រេចបានជាកញ្ចប់ថវិកា សប្បុរសដែលមានទឹកប្រាក់ រហូតទៅដល់៤លានផោន។
ការនាំមុខនិងដឹកនាំប្រមូល ដោយប្រធាន ក្រុមរបស់ក្លឹបធំៗ ដូចជាកីឡាករ Henderson របស់ក្លឹបហង្សក្រហម Liverpool និងកីឡាករខ្សែការពារ Harry Magiure របស់ក្លឹបបិសាចក្រហម Man United ។ កញ្ចប់ថវិកានេះ នឹងប្រគល់ជូន ទៅកាន់ក្រុមការងារ សុខាភិបាល របស់អង់គ្លេស NHS ដោយផ្ទាល់និងដាច់ដោយឡែក ពីប្រាក់កម្រៃដែលត្រូវបានគេកាត់ ៣០ភាគរយរបស់ពួកគេ។
សកម្មភាពនេះ ត្រូវបានទទួលការកោតសរសើយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអង់គ្លេស លោក Matt Hancock ដែលជាអ្នកធ្លាប់ បានអំពាវនាវ ឲ្យក្រុមកីឡាករទាំងអស់ ក្នុងការទទួលយកកាត់បន្ថយប្រាក់កម្រៃ ប្រមាណជា៣០ភាគរយ ពីក្លឹបដើម្បីជួយដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង វិរុសកូរ៉ូណានៅពេលនេះ៕
ប្រែសម្រួល៖Lee