កីឡា

Leeds United ប្រើវិធី មួយនេះ កាត់ប្រាក់ខែ កីឡាករ និងគ្រូបង្វឹក បានច្រើន ជាងគេ

ខណៈដែលការចចារគ្នា ដើម្បីកាត់បន្ថយប្រាក់ កម្រៃប្រមាណជា៣០ភាគរយ ទៅគ្រប់កីឡាករទាំងអស់នៅលីកអង់គ្លេស ដើម្បីយកទៅជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានោះក្លឹប Leeds United ពេលនេះត្រូវបានគេមើលឃើញថា កំពុងនាំមុខគេនិងអនុវត្តបានមុនគេសម្រាប់ការងារនេះ។

មិនត្រឹមតែប៉ុណ្ណោះ Leeds United បានសម្រេចបានការកាត់ បន្ថយប្រាក់ កម្រៃដ៏ខ្ពស់ដោយកីឡាករនិងគ្រូបង្វឹកផង បានយល់ព្រមទទួល យកការកាត់ប្រាក់ ខែដល់ទៅពាក់កណ្តាល។នេះមានន័យថាក្លឹបបានថយ ចំណាយប្រាក់ខែមកត្រឹមតែ ១លានផោនប៉ុណ្ណោះ ក្នុងមួយខែពីទំហំធម្មតាគឺប្រមាណជាជាង ៣លានផោនក្នុងមួយខែ។

អ្វីដែលនៅពីក្រោយការចចារដ៏ជោគជ័យមួយនេះ រវាងក្លឹបនិងកីឡាករនោះ គឺដោយសារតែប្រធានក្លឹបលោក Andrea Radrizzani បានប្រកាសសន្យាថានៅចប់ ការងារប្រយុទ្ធប្រឆាំងនេះនិងក្រោយពេលដែលស្ថានភាព កូរ៉ូណាប្រសើរឡើងវិញគ្រប់គ្នា នឹងទទួលបានការតម្លៃប្រាក់កម្រៃដល់ ទៅ២ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top