គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ទោះបីទើបតែបាន ធូរស្រាលបន្តិចពីវិរុសកូរ៉ូណាក៏ពិតមែនប៉ុន្តែលោកហាក់ ដូចជាមិនសូវដកសំពាធ ការងាររបស់ខ្លួនចេញឡើយដោយបុរស អេស្បាញរូបនេះត្រូវបានគេ ជឿជាក់ថា កំពុងមានភាពបារម្ភខ្លាំងចំពោះសុខភាពនិងភាពម៉ាំមួន របស់កីឡាករយ៉ាងខ្លាំង។
កីឡាករត្រូវរស់នៅដាច់ដោយឡែក មិនស្ថិតនៅជិតនឹងគ្រូបង្វឹកឡើយ ដែលវានឹងអាចធ្វើឲ្យពួកគេលួចខ្ជិលឬញាំច្រើនឡើងគីឡូជាដើម។ យោងតាមការចេញផ្សាយ របស់កាសែតThe Sunនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា លោក Arteta ដោយសារព្រួយបារម្ភបែបនេះលោកបានប្រើប្រាស់GPS។ មានន័យថា កីឡាករត្រូវបានបញ្ជាឲ្យពាក់ ឧបករណ៍នេះនៅម៉ោងហ្វឹកហាត់ដើម្បីបញ្ជាក់ពីភាព ច្បាស់លាស់ក្នុងការបន្តការហ្វឹកហាត់។
មិនមែនជាបច្ចេកវិទ្យាGPSធម្មតាទេប៉ុន្តែមានមុខងារ សំខាន់និងចុងក្រោយជាច្រើនទៀតហើយជឿជាក់ថា Arsernal ក៏មិនមែនជាក្លឹបតែមួយ ដែលបានប្រើប្រាស់ បច្ចេកវិទ្យាមួយនេះដែរគឺមានដូចជាក្លឹប Spurs ជាដើមផងដែរក៏កំពុងប្រើប្រាស់៕ប្រែសម្រួល៖ស៊ុនលី