ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូស្ទីល I.T F កម្ពុជាដែលគម្រោងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល I.T F (International Taekwondo Federation)ជាស្ទីលរបស់ប្រទេសកូរ៉េខាងជើងនោះពេលនេះស្ថិតក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយទេ ។
ការរាតត្បាតនៃមេរោគ Covid19 បានធ្វើឲ្យសកម្មភាពសង្គមនានា របស់ពិភពលោកត្រូវបានលុបចោល ឬពន្យារពេល ដែលក្នុងនោះមានទាំងសកម្មភាពកីឡាទៀតផង។ នៅខែតុលាខាងមុខនេះកម្ពុជា មាន គម្រោងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជាជាលើកទី២ កាប្រកួត លើកទី២នេះគេមានជំនឿចិត្តថា នឹងមានប្រទេសចូលរួមលើសពី៧ប្រទេស ។
លោក ប៊ួន ហ៊ីងសុធីយ៉ា ជាអគ្គលេខាធិការសហព័ន្ធកីឡា តេក្វាន់ដូស្ទីល I.T F កម្ពុជាបានប្រាប់ឲ្យដឹងថា ខែតុលាគឺនៅរយៈពេលយូរគ្រាន់បើដែរ ប្រសិនបើពេលនេះពិភពលោកស្រាកស្រាន្ដពីមេរោគកូវីដ ១៩នោះគម្រោងនៃការប្រកួតនេះនឹង មិនត្រូវបានលុបចោលនោះទេ ។
ទោះជាយ៉ាងណាក៏លោកអគ្គលេខាធិការ បញ្ជាក់ថាបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរចប់នោះសហព័ន្ធនឹងធ្វើលិខិតទៅសុំក្រសួងអប់រំតែការ ធ្វើលិខិតនេះក៏សហព័ន្ធនីពិនិត្យមើលពីស្ថានភាពនៃជម្ងឺផ្លូវដង្ហើមនេះដែរតើវានៅតែធ្ងន់ធ្ងរ ឬក៏ធូរស្រាលហើយនោះ ។ក្នុងករណីអ្វីៗនៅតែធ្ងន់ធ្ងរនោះសហព័ន្ធនឹងពន្យារពេលសិនចំពោះការលុបចោល ការប្រកួតសហព័ន្ធនឹងមិនលុបចោល នោះទេ ។
សូមបញ្ជាក់ថាកម្ពុជាធ្លាប់ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯក អាស៊ីអាគ្នេយ៍លើកទី១បានម្ដងហើយដែលកាលនោះមាន ប្រទេសចំនួន៧ក្នុងតំបន់ អាស៊ីអាគ្នេយ៍ចូលរួម ។ កាលនោះកម្ពុជាដណ្ដើមបានមេដាយមាស ចំនួន៣១គ្រឿង មេដាយប្រាក់ ចំនួន១០គ្រឿង និង មេដាយសំរិទ្ធចំនួន១១គ្រឿង ៕ ដោយ៖លី ភីលីព