ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វា់ជ័យលាភី និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកីឡា ៣ប្រភេទលើឆាកអន្តរជាតិ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
សម្រាប់ដែលកីឡាករ -កីឡាការិនី ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិ ក្នុងការប្រកួតកីឡាអន្តរជាតិនានា ក្នុងប្រទេស និងក្រៅប្រទេស ក្នុងពិធីនោះមាន ការផ្ដល់ជូនប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីលើ០៤ ប្រភេទកីឡា។
សម្រាប់ជ័យលាភីក្នុងកាប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្រ្តីលើកទី១៧ នៅទីក្រុងភ្នំពេញ មេដាយមាស ២០,០០០,០០០រៀល និងសំរឹទ្ធិ១៣,០០០,០០០រៀល និងប្រកួតកីឡាអត្តពលកម្មជនពិការជ្រើសរើស ជើងឯកពិភពលោកនៅទីក្រុងBeijing ប្រទេសចិន មេដាយប្រាក់១ និងសំរឹទ្ធិ២ ១០៤.០០០.០០០រៀល ។
ចំណែកប្រកួតកីឡាតេក្វាន់.ដូITF ជ្រើសរើសជើងឯកពិភពលោកលើកទី១៤សម្រាប់យុជនថ្នាល និងលើកទី២១ សម្រាប់ឈុតធំនៅទីក្រុង PLOVDIV ប្រទេសប៊ុលហ្ការី មាស ៣៦.០០០.០០០រៀល ប្រាក់១៦.០០០.០០០រៀល និងសំរឹទ្ធិ១៣.០០០.០០០រៀល និងប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកសកលវិទ្យាល័យអាស៊ីលើកទី១ និង យុវជនអាស៊ីលើកទី១ នៅទីក្រុងBulacan ប្រទេសហ្វីលីពីន មេដាយសំរឹទ្ធិ ១១ ០០០.០០០រៀល ចំពោះគ្រូបង្វឹក គ្រូជំនួយទទួលបានប្រាក់រង្វាន់ ទៅតាមប្រភេទ និងចំណាត់ថ្នាក់ដែលមានចែងក្នុង ប្រកាសអន្ដរក្រសួង ៕
ដោយ៖លី ភីលីព








