សប្តាហ៍នេះ ទោះបីជាស្ថានភាព កូរ៉ូណា មិនទាន់ធូរស្រាលក្តី ប៉ុន្តែគេជឿជាក់ថា ក្លឹបតោខៀវChelsea នៅតែបន្តការងារចរចា ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona នៅឡើយអំពីលទ្ធភាព ក្នុងការដោះដូរកីឡាករ ប្រេស៊ីលPhillipe Coutinhoមកកាន់ទឹកដីអង់គ្លេសទោះបីក្នុងលក្ខណ្ឌខ្ចីជើងក្តី។
នៅថ្ងៃសុក្រនេះ វិរៈបុរស របស់ក្លឹបតោខៀវ Chelseaម្នាក់ គឺលោកLeboeufបែរជាបានចេញមកលើកឡើង បែបព្រមានទៅកាន់គ្រូបង្វឹក ក្លឹប លោកFrank Lampardថា ក្លឹបមិនគួរចំណាយលុយទិញCoutinhoឡើយ ។ លោកបន្តថា នៅពេលដែលយើងគ្រប់គ្នា បានឃើញពីគុណភាព របស់កីឡាករដូចជាNeymar, Cristiano Ronaldo, MessiនិងMbappeហើយនោះយើង អាចមើលឃើញយ៉ាងច្បាស់ថា Coutinho មិនសាកសមនឹងតម្លៃខ្លួន៨០លានផោន នោះឡើយ។
គួរបញ្ជាក់ថា លោកLeboeuf គឺជាអតីតកីឡាករដ៏ល្បីម្នាក់ដែរ របស់ក្លឹបតោខៀវChelsea ដោយលោកធ្លាប់បានបង្ហាញវត្តមានឲ្យឈុតធំ របស់ក្លឹបចំនួន២០០ដង និងជួយលើកពានរង្វា់ ដល់ទៅ៤ជូនក្លឹបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី