នៅថ្ងៃសុក្រនេះ ក្លឹបតោខៀវ Chelsea បានទទួលដំណឹងគួរឲ្យរីករាយមួយ ក្នុងពេលដែលកីឡាករទាំងអស់ កំពុងបន្តរក្សាខ្លួនឲ្យដាច់ចេញ ពីសាធារណៈនោះ ស្រាប់តែភ្នាក់ងារកំពូលម្នាក់ របស់ក្លឹបBarcelona បានចេញមកប្រកាសចំៗថា កីឡាករគោលដៅរបស់ក្លឹប គឺPhillipe Coutinho បាននិយាយថា រូបគេចង់វិលត្រឡប់ មកលេងនៅអង់គ្លេសវិញ។
ទោះបីជាយ៉ាងណាក្តី ភ្នាក់ងាររូបនោះ ក៏បានបញ្ជាក់ដែរថា ស្ថានភាពវាយប្រហារដោយកូរ៉ូណា គឺជាឧបសគ្គមួយផ្សេងទៀត សម្រាប់ការត្រឡប់មកវិញ នៅពេលនេះ។ Coutinho មិនអាចធ្វើបានល្អឡើយ ក្រោយផ្លាស់មកដល់ទឹកដី Barcelona កាលពីឆ្នាំ២០១៨ ក្នុងតម្លៃហូតទៅដល់ ១៤៥លានផោន។
បច្ចុប្បនកំពុងបន្តឈ្មោះ ជាកីឡាករខ្ចីជើងរបស់ក្លឹប Bayern Munich នៅឡើយ ហើយទោះបីជាអាច រកគ្រាប់បាល់បានច្រើនគ្រាប់ក្តី ប៉ុន្តែទំរង់លេងរបស់ Coutinho ហាក់មិនបានទាក់ចិត្ត ក្លឹបអាល្លឺម៉ង់រូបនេះឡើយ ហើយជាពិសេសតម្លៃខ្លួនដល់ទៅ ៨០លានផោន ដែលជាកត្តាសំខាន់បំផុត សម្រាប់ការសម្រេចចិត្ត៕
ប្រែសម្រួល៖ស៊ុនលី