នៅថ្ងៃសុក្រទី១០ ខែមេសានេះ កំពូលកីឡាករ Lionel Messi បានធ្វើការប្រកាសហៅព័ត៌មាន ដែលនិយាយថា រូបគេនឹងអាចផ្ទេរ ទៅលេងជាមួយ នឹងក្លឹបInter Milan និងព័ត៌មាន ដែលនិយាយថា រូបគេបានចំណាយលុយមួយចំនួន ដើម្បីឲ្យ Ronaldinho អាចរួចចេញពីគុក នៅក្នុងប្រទេសប៉ារ៉ាហ្គាយនោះ គឺជាព័ត៌មានមិនពិតឡើយ។
តារាល្បីវ័យ ៣១ឆ្នាំ របស់ក្លឹបBarcelonaរូបនេះ បានធ្វើការបង្ហោះសារ ទាំងកំហឹង នៅលើបណ្តាញសង្គម Instagram ដែលមានអ្នកគាំទ្រ និងតាមដានដល់ទៅ១៤៧លាននាក់ របស់ខ្លួនថា ព័ត៌មានទាំងនោះគឺ ជារឿងមិនពិតឡើយ ។ Ronaldinho និងបងប្រុសត្រូវបានគេដឹងថា បានបង់ប្រាក់ដល់ទៅ១,៦លានផោន ជាថ្នូរនឹងការដោះលែង ឲ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការឃ្លាំមើល បណ្តោះអាសន្ន។
គួរឲ្យដឹងដែរថា សប្តាហ៍នេះព័ត៌មានជាច្រើន បានចុះផ្សាយយ៉ាងខ្លាំងថា កីឡាករMessi ដែលមានភាពរកាំរកូស ជាមួយនឹងក្លឹបកន្លងមក ជាពិសេសប្រធាន ផ្នែកកីឡាករលោកEric Abidal និងការមិនពេញចិត្ត ចំពោះការកាត់ប្រាក់ខែពីសំណាក់ក្លឹបនោះ នឹងអាចផ្ទេរទៅកាន់ក្លឹបInter Milanជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី