កាសែតអង់គ្លេស The Sun នៅថ្ងៃសៅរ៍ទី១១ ខែមេសានេះ បានឲ្យដឹងថា កីឡាករខ្សែការពារ Chris Smalling ត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួន ត្រឡប់ទៅកាន់ ក្លឹបដើមរបស់ខ្លួន បិសាចក្រហម Man United វិញហើយ ក្រោយពេលដែលក្តីសុបិន្ត ក្នុងការបន្តលេងជាមួយនឹង Roma ហាក់ត្រូវបានបរាជ័យ។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អ នៅរដូវកាលនេះ ក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹងក្លឹប Roma ហើយក៏ចាប់ផ្តើមមានអារម្មណ៍ថា ស្រលាញ់ទឹកដីនេះ និងថែមទាំងមានអ្នកគាំទ្រ ច្រើនផងដែរនៅទីនេះ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញបំណងចង់បន្ត នៅលេងអ៊ីតាលី ខ្លាំងណាស់ ដោយសារតែជឿជាក់ថា ការវិលត្រឡប់ទៅអង់គ្លេស នឹងមិនមានឱកាស ក្នុងការលេងជម្រើស ១១នាក់ឡើយ ។
គួរបញ្ជាក់ថា កិច្ចចចារគ្នាដំបូងឡើយ រវាងក្លឹប Man United និងRoma ប្រព្រឹត្តទៅបានយ៉ាងល្អ ក្នុងតម្លៃខ្លួនប្រមាណជា ២៥លានផោន ប៉ុន្តែសំណាងមិនល្អ ក្នុងស្ថានភាពវិបត្តកូរ៉ូណា ក្លឹបអ៊ីតាលី ក៏ចាប់ផ្តើមមានបញ្ហា ហិរញ្ញវត្ថុភ្លាមៗទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី