កីឡា

កីឡាករទាំងអស់ របស់ West Ham យល់ព្រម ទទួលយកការ កាត់ប្រាក់ខែហើយ

ទីបំផុតការចចារគ្នា រវាងក្លឹបនិងកិឡាករ បានសម្រេចចេញជាលទ្ធផល ចុងក្រោយហើយថា កីឡាករទាំងអស់ របស់ក្លឹបញញួរធំ West Ham នឹងយល់ព្រម ទទួលយក ការកាត់ប្រាក់ខែ មួយចំនួនរបស់ខ្លួន ដើម្បីជាចំណែកចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងវិរុសកូវីដ១៩ ហើយរយៈពេលនឹងត្រូវធ្វើឡើង រហូតដល់ពេលដែលបាល់ទាត់ ត្រឡប់មកអាចប្រកួតវិញ។

កីឡាករប្រធានក្រុមរបស់ក្លឹប គឺMark Noble គឺជាអ្នកនាំមុខគេ ក្នុងការទទួលយកផែនការ កាត់ប្រាក់ខែនេះ ហើយបន្តបន្ទាប់មក ដល់គ្រូបង្វឹកក្លឹប លោក David Moyes ផង ដែលបានសុខចិត្ត លះបង់ប្រាក់ខែរបស់គាត់ ដល់ទៅ៣០ភាគរយ។ការសម្រេចចិត្ត មានន័យថាក្លឹប នឹងមិនទទួលយកផែនការ ជំនួយពីរដ្ឋាភិបាលឡើយ ហើយបុគ្គលិកតូចតាចរបស់ខ្លួន នៅតែអាចទទួលយកប្រាក់កម្រៃ ពេញលេងដដែល។

គួរឲ្យដឹងដែរថា ទំហំនៃការយល់ព្រម ឲ្យក្លឹបកាត់ប្រាក់ខែនោះ ចំពោះកីឡាករខ្លះ មានចំនួនចាប់ពី១០ទៅ៣០ភាគរយ ហើយក្នុងពេលនេះដែរ ប្រធានក្រុម Noble ក៏បានថែមទាំងប្រមូលបាន ប្រាក់ប្រមាណជា ៣,៥ម៉ឺនផោនផងដែរ ដើម្បីជូនទៅដល់ ក្រុមការងារ ប្រយុទ្ធនឹងកូវិដ១៩ មួយនៅក្នុងប្រទេសអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top