អតីតកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់ជម្រើសជាតិ អ៊ុយរ៉ាហ្គាយ Diego Forlan នៅថ្ងៃចន្ទទី១៣ ខែមេសានេះ បានបង្ហើបពីផែនការ ដ៏ធំមួយ របស់ខ្លួន សម្រាប់អាជីពថ្មី ជាមួយនឹងវិស័យបាល់ទាត់នោះ គឺជាគ្របង្វឹករបស់ក្លឹបSao Pauloឬក្លឹបប្រជែង នៅលីកកំពូលប្រេស៊ីល ដដែលនេះគឺInternacional។
ឪពុករបស់ ForlanគឺលោកPablo គឺជាអតីតកីឡាកររបស់ក្លឹបSao Paulo ក្នុងនាមជាខ្សែការពារ កាលពីចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៦និង ក៏ធ្លាប់ជាគ្រូបង្វឹករបស់ក្លឹបនេះផងដែរ នាពេលបន្ទាប់មក ដែលវាបានធ្វើឲ្យForlan មានអារម្មណ៍ថា មានទំនាក់ទំនងល្អ ជាមួយនឹងក្លឹបនេះយ៉ាងខ្លាំង នេះបើយោងតាមការបញ្ជាក់ ផ្ទាល់របស់Forlan។
គួរបញ្ជាក់ថា ចាប់តាំងតែពីប្រកាសចូលនិវត្តន៍ ពីបាល់ទាត់កាលពីឆ្នាំ២០១៨ បុរសវ័យ៤០ឆ្នាំ ដែលធ្លាប់លេងឲ្យក្លឹបបិសាច ក្រហមMan United, ក្លឹបAtletico Madridក្លឹបInter Milanរូបនេះបច្ចុប្បន្នកំពុងបំពេញការងារ ជាគ្រូបង្វឹកក្លឹបPenarolដែលស្ថិតនៅស្រុកកំណើត របស់ខ្លួននៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី