នៅថ្ងៃចន្ទទី១៣ ខែមេសានេះអតីត គ្រូបង្វឹកក្លឹបប្រេស៊ីលលោកLuiz Felipe Scloari បានបញ្ជាក់យ៉ាងច្បាស់ថាលោកកំពុងពិចារណាក្នុងការ ចាប់យកការងារជាគ្រូបង្វឹកនៅតំបន់អាស៊ីម្តងទៀតហើយកំពុងមាន សំណើរជាច្រើននៅលើតុរួចជាស្រេចហើយផងដែរ។
បុរសវ័យ៧១ឆ្នាំរូបនេះមិនបានធ្វើអ្វីឡើយ ចាប់តាំងតែពីបញ្ចប់ការងាររបស់ខ្លួនតាំង តែពីខែកញ្ញា។លោកត្រូវបានក្លឹបប្រេស៊ីលPalmeirasបណ្តេញ ចេញពីក្លឹបក្រោយធ្វើការនៅទីនេះបានតែ៩ខែនិង បានជួយក្លឹបនេះលើកពានរង្វាន់កំពូលប្រេស៊ីលBrazilian Series Aផងដែរក្នុងអំឡុងពេលនោះ។
លោកScolariបានបញ្ជាក់ថាមានសំណើរពីក្លឹបយ៉ាងហោចណាស់៣ឬ៤ពីប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាក្នុងចំណោមសំណើរទាំងអស់ហើយលោកបន្តថាមិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែលោកនឹងប្រកាសចុងក្រោយយ៉ាងហោចណាស់ក្នុងរយៈពេលកន្លះឬមួយខែទៀត៕ ប្រែសម្រួល៖ស៊ុនលី