បរទេស៖ នៅថ្ងៃចន្ទ ទី១៣ ខែមេសា គេបានដឹងថា ប្រទេសបេឡារុស្ស បានក្លាយទៅជាប្រទេសតែមួយគត់ នៅតំបន់អឺរ៉ុប ដែលនៅតែបន្តការប្រកួតបាល់ទាត់ ក្នុងពេលមានការឆ្លងរាតត្បាត ឆ្លងវីរុសកូរ៉ូណា កំពុងវាយប្រហារខ្លាំង ក្នុងទ្វីបនេះនៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រប់ការប្រកួត អ្នកគាំទ្រត្រូវរក្សា គោលការណ៍សុវត្ថិភាព ឲ្យខ្ជាប់ខ្ជួនជានិច្ច គឺការនៅឲ្យឆ្ងាយពីគ្នា ដើម្បីការពារខ្លួនពីជំងឺនេះ។
គួរឲ្យដឹងដែរថា សហព័ន្ធកីឡាបាល់ទាត់បេឡារុស្សដំបូង បានពន្យល់ ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្ត ពីព្រោះមានតែករណី ឆ្លងវីរុសកូរ៉ូណានេះមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានគេកត់ត្រានៅក្នុងប្រទេស ដែលស្ថិតនៅក្នុង តំបន់អឺរ៉ុបខាងកើតមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី