សារព័ត៌មានអង់គ្លេស នៅថ្ងៃអង្គារ ទី១៤ ខែមេសានេះ បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់Borussia Dortmund ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមសម្លឹងមើល កីឡាកររបស់ក្លឹបValenciaម្នាក់ ដែលមានតម្លៃប្រមាណជា ៣៥លានផោន ដើម្បីមកជំនួសតំណែង របស់Jadon Sanchoដែលកាន់តែច្បាស់ ហើយនឹងចាកចេញពីអាល្លឺម៉ង់ នាពេលខាងមុខ។
កីឡាករខ្សែបម្រើប្រយុទ្ធស្លាប Ferran Torres មានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្លឹបValencia បានបង្ហាញពីភាពរួចរាល់ ក្នុងការលក់កីឡាកររូបនេះចេញ ដើម្បីប្រមូលយកលុយបន្ថែម ទោះបីជាកុងត្រារបស់គេ នឹងផុតកំណត់ រហូតដល់រដូវក្តៅក្រោយក្តី។
ការផ្ទេរអាចនឹង ជួបបញ្ហាធំបំផុតមួយ គឺថាក្លឹបValencia បានដាក់តម្លៃកីឡាករ រហូតទៅដល់៨៧លានផោន ប៉ុន្តែតម្លៃ៣៥លានផោននេះ ជាអ្វីដែលDortmund បានដាក់សំណើរប៉ុណ្ណោះ។ ដូចនេះគ្រប់គ្នា នឹងត្រូវរង់ចាំមើល រហូតដល់ស្ថានភាព ជំងឺរាតត្បាតកូរ៉ូណា បានធូរស្រាលទៅវិញ ជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី