កីឡា

Serie A លេងវិញនៅចុងខែឧសភា តែអ្នកគាំទ្រ គឺមិនអនុញ្ញាតឡើយ រហូតដល់២០២១

Sport Mediaset បានចេញផ្សាយនូវអត្ថបទមួយ ដែលខ្លួនបញ្ជាក់ថា ជាឯកសារសំងាត់ ដោយរដ្ឋាភិបាលអ៊ីតាលី ដោយអះអាងថា លីកកំពូលអ៊ីតាលីSerie A នឹងចាប់ផ្តើមដំណើរការប្រកួតឡើងវិញ ហើយនៅចុងខែឧសភា ខាងមុខនេះ។

ប៉ុន្តែឯកសារដដែល ក៏បានបញ្ជាក់ដែរថា ចំពោះទស្សនិកជនវិញ គឺនឹងមិនអនុញ្ញាត ឲ្យមានវត្តមានឡើយ ក្នុងការប្រកួតទាំងអស់ រហូតដល់ឆ្នាំ២០២១ខែមករា ឬឆាប់បំផុត តាមដែលអាចធ្វើទៅបាន ឬស្ថានភាពកូវិដ១៩ជាក់ស្តែង។

រំលឹកដែរថា Serie A បានក្លាយទៅជាលីគទី១ ដែលបានសម្រេចចិត្តផ្អាកដំណើរការរបស់ខ្លួន តាំងតែពីដើមខែមីនា ដោយសារប្រទេសអ៊ីតាលី គឺជាប្រទេសដែលទទួលរងការវាយប្រហារ ដោយជំងឺរាតត្បាតនេះ ធ្ងន់ធ្ងរជាងគេបំផុតនៅអ៊ឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top