កីឡា

តាមពិតជម្រើសទី១ ទៅReal Madrid មិនមែនជា David Beckham នោះទេគ្រាឆ្នាំ២០០៣

ជារឿងមិនគួរឲ្យជឿមួយ នៅពេលដែលវិរៈបុរស ក្លឹបបិសាចក្រហមMan UnitedលោកRyan Giggsបាន រំលឹកឡើងវិញនៅគ្រាមួយ ដែលគាត់ស្ទើរតែផ្ទេរ ទៅលេងជាមួយនឹងក្លឹបយក្ស អេស្បាញReal Madridនិងក្លឹបយក្សអ៊ីតាលីInter Milanកាល ពីខ្ទង់ឆ្នាំ២០០៣។

Giggsថ្លែងទៅកាន់អ្នកយព័ត៌មាន របស់Goalថាជម្រើសមានដល់ទៅ២កាលពី ឆ្នាំ២០០៣ក្នុងពេល ដែលរូបកាត់និងDavid Beckhamត្រូវ បានគ្រប់គ្នាទទួលស្គាល់ជាដៃគូដ៏សំខាន់បំផុត សម្រាប់ក្រុមលោកតា Sir Alex Ferguson ដែលមានន័យថាក្លឹបមិនអាច បាត់បង់កីឡាករទាំងពីរនាក់នេះក្នុងពេលតែមួយបានឡើយ។ លោកតាFergusonបានបញ្ជាក់ថាមានម្នាក់អាច សម្រេចចិត្តចាកចេញបានប្រសិនចង់ចេញក្នុងពេល ដែលReal Madridបាន ដាក់សំណើរសុំទិញកីឡាករទាំងពីរនេះ។

Beckham បានសម្រេចចិត្តមុនGiggsដែល ជាហេតុធ្វើឲ្យកីឡាករវេលរូបនេះ ត្រូវបន្តនៅជាមួយនឹងលោកតា Fergusonហើយ បើទោះបីជាកន្លងមកបន្តិចInter Milanក៏ស្ទើរតែឆក់ យកGiggsពីអង់គ្លេសទៅនោះក៏បរាជ័យសាជាថ្មី ដោយសារតែមនោសញ្ចេតនា ដ៏ជ្រាលជ្រៅជាមួយនឹងក្លឹបនិងគ្រូបង្វឹក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top