នៅថ្ងៃនេះកាសែតអង់គ្លេស The Mirror បានសរសេរថាកីឡាដ្ឋានរបស់ក្លឹបមាន់ខ្នាយមាស Spurs បានក្លាយទៅជាទីតាំងធ្វើតេស្តរកវិរុសកូរ៉ូណាផង និងប្រើប្រាស់សម្រាប់ការងារច្រើនផ្សេងទៀត ដែលក្រុមការងារសេវាកម្មសុខាភិបាលនឹងប្រើប្រាស់ តាមដែលអាចធ្វើបាន។
នេះមានន័យថា Spursបានក្លាយទៅជាក្លឹបទី១ នៅអង់គ្លេសដែលអាចអនុញ្ញាតិឲ្យកីឡាដ្ឋាន របស់ខ្លួនសម្រាប់ការងារនេះ។ការធ្វើតេស្ត រកវិរុសកូរ៉ូណានឹងអាចចាប់ផ្តើម ដំបូងដោយការប្រើប្រាស់ទីតាំង ចតរថយន្តក្រោមដីហើយមានសមត្ថភាពតេស្តប្រមាណ ជា៧០នាក់ក្នុងមួយថ្ងៃ។
ក្រៅពីនេះបន្ទប់សារព័ត៌មាន និងកាហ្វេទៅជាកន្លែងសម្រាប់ទទួលអ្នកមកធ្វើតេស្ត ។បន្ទប់សំភាសជាមួយនឹង ទូរទស្សន៍ទៅជាសម្រាប់ប្រឹក្សានិង ស្កេនរីឯបន្ទប់ប្តូរសម្លៀកបំពាក់របស់កីឡាករនឹងក្លាយទៅជាកន្លែង ការិយាល័យសម្រាប់បុគ្គលិកសេវាកម្មសុខាភិបាលផងដែរ៕ប្រែសម្រួល៖ស៊ុនលី

