នៅថ្ងៃសៅរ៍នេះ ប្រធានក្រុមបិសាចក្រហម Man United កីឡាករខ្សែការពារ Harry Maguire បានលើកឡើងថា ការងារចចារគ្នា រវាងក្លឹបនិងកីឡាករ ក្នុងការកាត់ប្រាក់ខែ នៅកំពុងបន្តធ្វើនៅឡើយ ដោយរូបគាត់ គឺជាអ្នកនាំមុខគេ ក្នុងការចចារដែលបានប្រព្រឹត្តទៅ ជារៀងរាល់សប្តាហ៍នៅឡើយ។
កាលពីសប្តាហ៍កន្លងទៅ ក្លឹបបិសាចក្រហម Man United បានធ្វើការប្រកាសហើយថា ទាំងសមាជិកបុគ្គលិក ពីថ្នាក់ក្រោម ដល់លើប្រមាណជា ៩០០នាក់ គឺនៅតែបន្តទទួលបានប្រាក់កម្រៃ ពេញដដែល ប៉ុន្តែមានតែកីឡាករប៉ុណ្ណោះ ដែលកំពុងចចារគ្នា ក្នុងការពិចារណាកាត់បន្ថយ ប្រាក់កម្រៃខ្លះចេញ។
Maguire វ័យ២៧ឆ្នាំរូបនេះ បានបន្តទៀតដែរថា ស្ថានភាព មិនមានស្ថេរភាពឡើយ ដោយសារពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កិច្ចពិភក្សានៅតែបន្ត ភាពមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែបញ្ជាក់ថា ទោះជាយ៉ាងណា យើងនឹងទទួលលទ្ធផលមួយ ប៉ុន្តែធម្មតា គឺវាមិនមានភាពដូចគ្នា រវាងក្លឹបមួយទៅក្លឹប ផ្សេងនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី