ទីបំផុតក្រោយកិច្ចប្រជុំគ្នា អស់រយៈពេលជាច្រើនសប្តាហ៍រួចមកហើយ កីឡាករទាំងអស់ របស់ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមហើយ នូវសំណើរសុំកាត់ប្រាក់ខែ ប្រមាណជា១២,៥ភាគរយ ប៉ុន្តែក្នុងលក្ខណ្ឌមួយ បើក្លឹបនឹងអាចមានឈ្មោះលេង នៅ Champion League រដូវកាលក្រោយនោះកីឡាករទាំងអស់ នឹងស្នើសុំវិញ ចំនួន២សំណើរ។
សំណើរទី១នោះ គឺថាកីឡាករទាំងអស់ នឹងអាចទទួលបាននូវប្រាក់កម្រៃ ដែលពួកគេយល់ព្រម ឲ្យកាត់ចេញក្នុងគ្រានោះមកវិញទាំងអស់ ហើយលើសពីនេះ ពួកគេនឹងសុំបន្ថែមប្រាក់លើកទឹកចិត្ត បន្ថែមដ៏ច្រើនមួយផង សម្រាប់ការខិតខំប្រឹងប្រែង ដែលនាំឲ្យក្លឹបអាចទៅលេង នៅ Champion Leagueនោះ។
គួរឲ្យដឹងថាជាធម្មតា ប្រាក់លើកទឹកចិត្ត ដែលក្លឹបបានសន្យាកាលពីដើមរដូវកាលថា បើលើកពាន Champion League ឆ្នាំ២០២១ បាននោះនឹងទទួលបាន ប្រាក់៥០ម៉ឺនផោនម្នាក់និង១០ម៉ឺនផោនម្នាក់ បើលើកពាន Europa League នោះនឹងកែបន្ថែម១០ម៉ឺនផោន ប្រសិនបើក្លឹបអាចលេងនៅ Champion League រដូវកាលក្រោយបាន៕
ប្រែសម្រួល៖ស៊ុនលី