លីកកំពូលអាល្លឺម៉ង់ Bunesliga នៅសប្តាហ៍ចុងក្រោយនេះ ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀតប៉ុណ្ណោះ ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។
តាមការចេញផ្សាយរបស់The Mirror បានសរសេរថា ដំណើរការប្រកួត ទំនងជាអាចចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៩ ខែឧសភា។ ក្រុមអ្នកនយោបាយជាច្រើន បានបង្ហាញពីសារសំខាន់ នៃដំណើរការប្រកួតបាល់ទាត់ ហើយក៏បានបញ្ជាក់ដែរថា ពួកគេបានទទួលសំណើរ ពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ រួចរាល់ហើយ អំពីពេលវេលានេះ។
គួរបញ្ជាក់ដែរថា ការប្រកួតក្នុងលីក នៅសល់ប្រមាណជា៩ប្រកួត ក្នុងមួយក្រុមទៀត ដែលក្នុងពេលនេះ Bayern Munich កំពុងស្ថិតនៅលេខរៀងទី១ ពីលើ Dortmund ដល់ទៅ៤ពិន្ទុ និងRB Leipzig ស្ថិតនៅលេខរៀងទី៣ ក្នុងតារាង៕
ប្រែសម្រួល៖ស៊ុនលី