កីឡា

Umtiti បញ្ជាក់ច្បាស់ហើយថា ចង់បន្តតែ Barcelona នឹងពិនិត្យមើលសំណើ ដែលបានដាក់មក

នៅថ្ងៃនេះ សារព័ត៌មានអង់គ្លេសThe Sun បានចេញផ្សាយ អំពីអត្ថបទគួរឲ្យចាប់អារម្មណ៍មួយថា កីឡាករគោលដៅរបស់ក្លឹប Arsenal និងMan United កីឡាករខ្សែការពារ Samuel Umtiti បានចេញមក អះអាងយ៉ាងច្បាស់ហើយថា នឹងនៅបន្តជាមួយ Barcelonaដដែល។

កីឡាករបារាំងមាឌធំវ័យ២៦ឆ្នាំរូបនេះ គឺជាគោលដៅអទិភាពបំផុត សម្រាប់ក្លឹបយក្សអង់គ្លេសទាំងពីរ ប៉ុន្តែក្រោយបានឮដំណឹងនេះហើយ ប្រហែលជានឹងត្រូវធ្វើការ ស្វែងរកគោលដៅថ្មីផ្សេង ដើម្បីផែនការពង្រឹង កម្លាំងការពាររបស់ខ្លួន។

ទោះបីជាយ៉ាងណាក្តីក្លឹប Barcelonaវិញ ត្រូវបានគេជឿជាក់ថា នឹងពិនិត្យរាល់សំណើទាំងអស់ ដែលក្លឹបទាំងនោះបានដាក់មក ទោះបីជាកីឡាករ ដែលមានកុងត្រាដល់ឆ្នាំ២០២៣រូបនេះ មិនចង់ចាកចេញក្តី។

តាមការស្ទាបស្ទង់ជឿជាក់ថា ក្នុងស្ថានភាពវាយប្រហារ ដោយកូវីដ១៩ខ្លាំងនាពេលបច្ចុប្បន្ននេះ តម្លៃកីឡាកររូបនេះ នឹងអាចធ្លាក់មកត្រឹមតែ ២៦លានផោនប៉ុណ្ណោះ នៅពេលដែលទីផ្សារដោះដូរកីឡាករ ត្រូវបានបើកមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top